សម្ដីទាំង៨ឃ្លា​ របស់​លោកដូណាល់​ ត្រាំ ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នកមានថាមពលក្នុងការ​ហ៊ាន​ប្រថុយ​ជាង​មុន


   លោក Donald John Trump គឺជាប្រធានាធិបតីទី ៤៥ នៃសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែងចាប់តាំងពីថ្ងៃទី 20 ខែមករាឆ្នាំ 2017 ។ មុនពេលចូលរួមនយោបាយគាត់គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់៕
នេះជាសម្រង់សម្ដីដ៏មានន័យរបស់គាត់ទាំង៨ ឃ្លា

១.) ពេល​ខ្លះ​ការ​វិនិយោគទុន​ដ៏​ល្អ​បំផុត​របស់​អ្នក គឺ​ជា​ការ​វិនិយោគ​ទុន ដែល​អ្នក​មិន​បាន​ធ្វើ។

២.) ភាព​ខុស​គ្នា​រវាង អ្នក​ជោគជ័យ និង​អ្នក​បរាជ័យ គឺ​ស្ថិតលើភាពប៉ិនប្រសប់ក្នុង​ការដោះស្រាយបញ្ហារបស់​អ្នក​ទាំង​នោះ ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​ថ្មី​ក្នុង​ជីវិត។

៣.) សេចក្ដី​ក្លាហាន​ មិន​មែន​ជា​អវត្តមាន​នៃ​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​សមត្ថភាព​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព បើ​ទោះ​ជា​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​យ៉ាង​ណា​ក៏​ដោយ។
៤.) គ្មាន​របស់​ ឬគោលដៅដ៏​អស្ចារ្យ​ណាក្នុង​លោក​ អាច​សម្រេច​បាន​ដោយ​គ្មាន​ឆន្ទៈ​នោះ​ទេ។

៥.នៅ​ចុង​បញ្ចប់ ភាព​ជោគជ័យ​របស់​អ្នក មិន​មែន​ត្រូវ​បាន​វាស់​លើ ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​របស់​អ្នក​ឡើយ។ អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​ទៅ​វិញ​ទេ ដែល​ជាកត្តា​កំណត់​ភាព​ជោគជ័យ​របស់​អ្នក។

៦.) គិត​ឲ្យ​ធំ ហើយ​ធ្វើ​ឲ្យ​បាន។

៧.) ស្ដាប់​តាម​អារម្មណ៍​របស់​អ្នក​មុន​នឹង​សម្រេច​ចិត្ត​អ្វី​មួយ បើ​ទោះ​ជា​ការ​សម្រេច​ចិត្ត​នោះ មើល​ទៅ​ហាក់​ដូចជាល្អ​ណាស់យ៉ាងណាក៏​ដោយ។

៨.) ខ្ញុំ​ព្យាយាម​រៀន​សូត្រ​ពី​អតីត​កាល ប៉ុន្តែ​ខ្ញុំ​គ្រោង​ផែន​ការ​ទៅ​ថ្ងៃ​អនាគត​របស់​ខ្ញុំ ដោយ​ផ្អែក​ ១០០% លើ​អ្វី​ដែល​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន។
Please contact for register event 010 999 658 077 999 658 thanks