ក្នុងថ្ងៃនេះក្រុមហ៊ុនកំពតឋានសួគ៌ដឹកនាំផ្ទាល់ដោយលោកគ្រូ នួន អក.....



ក្នុងថ្ងៃនេះក្រុមហ៊ុនកំពតឋានសួគ៌ដឹកនាំផ្ទាល់ដោយលោកគ្រូនួន អក បាននាំយកនូវ ថវិការចំនួន៣ម៉ឺនដុល្លា ម៉ូតូចំនួន១០គ្រឿង(ជូនរដ្ឋបាលខេត្ត៥គ្រឿង និងជូនស្នងការនគរបាលខេត្ត៥គ្រឿង)និងធុងសំរាមចំនួន២០០ធុង ឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពត ដើម្បីសម្រួលការងារអនាម័យបរិស្ថាន និងការងាររៀបចំកំពតសង្ក្រាន្តក្នុងឪកាសថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ចំណុះសាលាខេត្ត នាយកក្រុមហ៊ុន និងក្រុមការងារ សរុបប្រមាណ៣០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភ របស់ក្រុមហ៊ុន កំពតឋានសួគ៍ គឺជាការចូលរួមដ៏ធំធេងក្នុងការថែរក្សាអនាម័យសាធារណៈ ក៏ដូចជាចូលរួមអភិវឌ្ឍន៍មុខមាត់ខេត្តកំពតឲ្យកាន់តែមានសភាពស្រស់ស្អាត និងបរិស្ថាន អនាម័យល្អ ជាពិសេសជួយឲ្យការរៀបចំកំពតសង្ក្រាន្តកាន់តែមានភាពអធិកអាធមទៀតផង។

ក្នុងនោះផងដែរឯកឧត្តម ជាវ តាយក៏បានសម្តែងការស្វាគមន៍និងត្រេកអរចំពោះគំរោងអភិវឌ្ឍន៍របស់កំពតឋានសួគ៌ ហើយកំពតឋានសួគ៌ជាគំរោងរីស៊តផ្កាយ៣មួយ។
កំពតឋានសួគ៍ជារីស៊តបែបធម្មជាតិលំដាប់ផ្កាយហ៊ុមព័ទ្ធដោយភ្នំនិងទឹកសមុទ្រ មានលក់ដីឡួត៍សម្រាប់អាជីវកម្ម និង សាងសង់ផ្ទះលំហែកាយ លក់បឹងកាឡូ វីឡាលំហែកាយ និងតូបផ្សារក្ដាម។ ប្រជានេសាទអាចទទួលបានទិន្នផលនិង សុវត្ថិភាពខ្ពស់ពីកានេសាទ ដោយប្រេីប្រាស់ទូកនេសាទថ្មីៗហេីយទំនេីបពី ផ្សារក្ដាមកំពតឋានសួគ៌​ ។ ដេីម្បីជួយសំរួលដល់ជីវភាព​ ក៏ដូចជាការចំណាយចាំបាច់មួយចំនួន​របស់ប្រជានេសាទ ពួកគាត់អាចស្នេីសុំបេីកប្រាក់កក់ផលិតផលនេសាទជាមុនបាន​ ។
កំពតឋានសួគ៍ កំពុងសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៤ ដំបូងគេនៅខេត្តកំពត ។ មិនតែប៉ុណ្ណោះ កំពតឋានសួគ៍ ក៏កំពុងសាងសង់រីស៊ត ចំនួន ៤ ផ្សេងៗគ្នា គឺ Palm Resort, Heart Island Resort, Sunflower Resort និងរីស៊តកោះភ្នង ។ ជាពិសេស នៅចុងឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន កំពតឋានសួគ៍ ក៏មានផែនការសាងសង់គំរោង Kampot Water Park ដំបូងគេ និង ធំជាងគេនៅខេត្តកំពតផងដែរ​ ៕
>>សម្រាប់ពត៌មានលម្អិតសូមទាក់ទងលេខ 010 999 658 || 077 999 658 សូមអរគុណ