វិធី​៣​យ៉ាង​ដែល​អ្នក​«ជួយ​អ្នក​ដទៃ» ​ក៏​ដូច​ជា «​ជួយ​ខ្លួន​ឯង»ដែរ






យើងរាល់គ្នាសុទ្ធតែចូលចិត្តស្តាប់ឬអានរឿងដែលមនុស្សមួយចំនួនបានផ្លាស់ប្តូរសង្គមរបស់ពួកគេ។ ចុះប្រសិនជាអ្នកឈប់អានតែចាប់ផ្តើមសកម្មភាពតែម្តង យ៉ាងម៉េចទៅវិញ?
១) ស្ម័គ្រចិត្តនៅកម្មវិធីសប្បុរសធម៌៖ ការស្ម័គ្រចិត្តគឺពិតជាសំខាន់ណាស់សម្រាប់ការរៀបចំសហគមន៍ដែលទទួលបានបានអត្ថប្រយោជន៍ពីវា។ អ្នកមិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗនោះទេ ថែមទាំងទទួលបានជំនាញថ្មីថែមទៀតផង។
២) ចូលក្រុមសង្គម៖ ក្រុមសង្គមគឺជាសមាជិកដែលរៀបចំកម្មវិធីផ្សេងៗសម្រាប់សហគមន៍របស់ពួកគេ។ ការស្គាល់មនុស្សថ្មីនឹងនាំអ្នកឲមានគំនិតថ្មីៗច្រើន។
៣) ការនិយាយជាសាធារណៈ ៖ អ្នកអាចចែករំលែកចំណេះដឹងដែលអ្នកមានចំណាប់អារម្មណ៍។ កម្មវិធីបែបនេះក៏បង្រៀនអ្នកឲចេះគិតបានជ្រៅជ្រះផងដែរ៕