មនុស្សជាច្រើនលើលោកនេះដែលទទួលការបរាជ័យក្នុងជីវិត តែក៏មានអ្នកខ្លះ តស៊ូប្រឆាំងរហូតទាល់តែបានជោគជ័យឡើងវិញ។ ឯអ្នកខ្លះទៀតខ្លាចរអើរ រហូតលែងហ៊ានក្រោកឈរ


   នេះជាហេតុផល៤ចំនុចដែលអ្នកបរាជ័យត្រូវក្រោកឈរឡើងវិញ និងតស៊ូរហូតទាល់តែបានជោគជ័យ

១) អ្នកនៅមានរបស់ជាច្រើនដែលអ្នកដ៏ទៃសឹងតែមិនមានដូចអ្នក

អ្នកអាចមាន ដៃ មានជើង មានខួរក្បាលដ៏ឆ្លាតវ៉ៃ ដែលនៅតែអាចប្រើការបានគ្រប់ពេលវេលា អ្នកនៅមានជំរើស មានបងប្អូន ជាពិសេសអ្នកនៅតែអាចបន្ដដំណើរទៅមុខបាន ទោះជាវាមានឧបសគ្គតិចតួចក៏ដោយ ។ អ្នកត្រូវគិតថា នៅមានមនុស្សជាច្រើន ដែលពួកគេអន់ជាងអ្នក ពេលខ្លះអ្នកទាំងនោះ សូម្បីតែដើរ មើលពិភពលោកនេះ ក៏ពួកគេធ្វើមិនបានផង តែពួកគេនៅតែរស់នៅដោយមានក្ដីសង្ឃឹម ញញឹមជានិច្ចដើម្បីជីវិត។ ចុះអ្នកវិញ ?

២) រាល់ការបរាជ័យ ជាប្រព័ន្ធត្រួតពិនិត្យនៃភាពជោគជ័យ ដែលបង្ហាញថាអ្នកនៅមានចំនុចខ្វះខាត ដែលត្រូវរៀនសូត្របន្ថែម

អ្នកត្រូវគិតថា មានរឿងជាច្រើនលើលោកនេះដែលអ្នកគួររៀនសូត្រ នៅពេលបរាជ័យប្រហែលជាមានរៀនមួយឬពីរ ឬអាចថារឿងជាច្រើនរាប់មិនអស់ដែលអ្នកមិនទាន់បានដឹង ដូច្នេះការបរាជ័យ វាមិនចម្លែកទេសម្រាប់មនុស្សយើង ផ្ទុយទៅវិញ វាជារឿងដែលអ្នកត្រូវគិតពិចារណា និងត្រួតពិនិត្យរាល់ការងាររបស់អ្នកឡើងវិញ ប្រហែលជាមានអ្វីមួយខុសឆ្គងហើយទើបការបរាជ័យនេះ វាកើតឡើង។ ដូចនេះចូររៀនសូត្រថែមទៀត និងលះបង់នូវអំនួត ភាពក្រអើតក្រទមចោលអោយអស់ ហើយត្រូវរៀនសូត្រពីការបរាជ័យនោះឡើងវិញ​ ដូចពាក្យមួយពោលថា ” គ្មាននរណាមិនខុសទេ ក្នុងការប្រព្រឹត្ដអ្វីមួយ តែកុំអោយខុសដ៏ដែលៗ ” ។

៣) មានមនុស្សជាច្រើនរងចាំអោយអ្នកជោគជ័យដើម្បីជួយពួកគេ

ការបរាជ័យកើតចេញពីការមានមហិច្ចតា ក្នុងការកសាងអ្វីមួយ។ ដូចនេះការកសាងនោះ វានឹងផ្ដល់អោយមនុុស្សជាច្រើនទៀតមានការងារធ្វើ មានកំរៃចិញ្ចឹមជីវិត ជាពិសេសនិងផ្ដល់អោយពួកគេមានសុភមង្គលជាមួយគ្រួសាររបស់ពួកគេ។ ដូចនេះយើងត្រូវប្រាប់ខ្លួនឯងថា ត្រូវតែជោគជ័យ ព្រោះមានមនុស្សជាច្រើននឹងលំបាក បើយើងបរាជ័យ។ យើងត្រូវរឹងមាំ និងក្រោកឈរឡើងដើម្បីពួកគេ ជាពិសេសដើម្បីគ្រួសារអ្នកសហគមន៍អ្នក ជាពិសេសប្រទេសរបស់អ្នក។

៤) សត្រូវរបស់អ្នកនឹងសើចចំអកអោយអ្នក បើអ្នកហ៊ានតែដួលលែងក្រោកនោះ

កល្យាមិត្ដរបស់អ្នកនឹងយ៉អាណិត សោកស្ដាយចំពោះការបរាជ័យរបស់អ្នក តែផ្ទុយទៅវិញនិងមានសត្រូវរបស់អ្នកនៅចាំសើចចំអក ឡកឡើយអោយអ្នកថាជាមនុស្សអន់ គ្មានសមត្ថភាព។ អ្នកគួរតែវាយប្រវារពួកគេ ដោយភាពជោគជ័យសារជាថ្មីរបស់អ្នក ក្រោយការបរាជ័យនោះ។

For register event Please contact 010 999 658 077 999 658