Steve Jobs “បើថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃជីវិតអ្នក តើអ្នកនិងធ្វើរឿងអ្វីខ្លះ ?


   Steve Jobs “បើថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃជីវិតអ្នក តើអ្នកនិងធ្វើរឿងអ្វីខ្លះ ?
មនុស្សជាច្រើនលើពិភពលោក តែងតែចាយពេលវេលាដោយមិនស្ដាយ។ ពួកគេទាំងនោះ តែងតែមានគំរោងការងារ គំរោងអាជីវកម្មផ្សេងៗ តែពួកគេតែងតែពន្យាថា ចាំថ្ងៃស្អែក ចាំអាទិត្យក្រោយ….ល.ចាំធ្វើ។
តែជាក់ស្ដែងណាស់ ជីវិតគឺមិនទៀង មិនប្រាកដថាជីវិតអ្នកអាចរស់ដល់ថ្ងៃស្អែកទេ ដូចនេះ អ្វីដែលអ្នកគួរធ្វើ អ្នកគួរតែធ្វើអោយហើយនៅថ្ងៃនេះ។ ក្នុងជីវិតមនុស្សមានតែមួយថ្ងៃគត់ដែលអ្នកអាចធ្វើអ្វីក៏បាន គឺថ្ងៃនេះ ម៉ោងនេះ។
យោងទៅតាមពាក្យរបស់ Steve Jobs “បើថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃជីវិតអ្នក តើអ្នកនិងធ្វើរឿងអ្វីខ្លះ ? សំណួរនេះលោកអ្នកគួរតែសួរខ្លួនឯង ហើយគិតលើអ្វីដែលលោកអ្នកយល់ថាសំខាន់ជាងគេ ហើយខិតខំធ្វើវា នោះលោកអ្នកប្រាកដជាជោគជ័យ ហើយលទ្ធផលនៃការងារនោះគឺពិតជាបានផលច្រើនជាងធម្មតាទៅទៀត៕ លោកអ្នកគួរយកពេលមួយថ្ងៃនេះសម្រេចការងារអោយច្រើន ចូរកុំបណ្ដោយអោយពេលវេលាកន្លងទៅដោយឥតប្រយោជន៍ការ៕

​​​​​​​​​​​​​​​​​​​​​​​​​                                             Please contact for register event 010 999 658 077 999 658 thanks