ឧទ្យានព្រែកចាក​ទីឋាន​ស្ងប់សុខ​ដ៏ស្រស់បំព្រងនិងជាឋានសួគ៌របស់មនុស្សលោក





ឧទ្យានព្រែកចាក ជាទីឋាន​ដ៏​ស្ងប់ស្ងាត់​រំលេច​នូវសម្រស់​ធម្មជាតិ​លាតសន្ធឹង​វែងអន្លាយ​ស័ក្ដិសម​សម្រាប់​អ្នកប្រាថ្នា​ជីវិត​ឯកជន ទាំងការ​សម្រាក​លម្ហែ​ដ៏រ៉ូមែនទិក និង​ការអាន​សៀវភៅនិងទស្សនាជើងភ្នំ ជាពិសេស ផ្ទះស្នាក់​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ និងគ្មាន​សំឡេង​យានយន្ដ​រំខាន​ចិត្ដ។

ឧទ្យានព្រែកចាកពិតជាមិនចាញ់សម្រស់ឧទ្យានផ្សេងៗដែលស្ថិតនៅទឹកដីខេត្តកំពតឡើយ ឧទ្យាន​ព្រែកចាក ស្ថិតក្នុង​ចំណោម​ឧទ្យានជាច្រើន​ទៀត ដែល​នឹងត្រូវបាន​អភិវឌ្ឍ​ឲ្យ​ក្លាយជា​ប្រភេទឧទ្យានលំដាប់​ស្ដង់ដារ ជាពិសេស បញ្ហា​សុវត្ថិភាព​ជូន​ភ្ញៀវមក​កម្សាន្ដ។ យ៉ាងណាមិញ លោកគ្រូ​ នួន អក​ ​ទទួលស្គាល់ថា

ឧទ្យានព្រែកចាកពិតជាមានធនធានធម្មជាតិដ៏កម្រនឹងជួបមែនហើយអ្វីដែលសំខាន់នោះគឺយើងត្រូវការធនធានមនុស្ស​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​កម្សាន្ដ​ទាំងនោះឲ្យក្លាយទៅជាឋានសួគ៌មនុស្សលោក
Image may contain: sky, tree, plant, outdoor, nature and water