ការជំនះភាពភ័យខ្លាច


ការជំនះភាពភ័យខ្លាច


និយាយ ទៅដល់ការជំនះភាពភ័យខ្លាច គឺមានចំនុចមួយចំនួនដែលអ្នកចង់ដឹង។ ភាពភ័យខ្លាច គឺជាវត្ថុម្យ៉ាងដែលអាចបញ្ឈប់យើងពីការបន្ដដំណើរឆ្ពោះទៅមុខ ដើម្បីឈានទៅដល់គោលដៅអ្វីមួយ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន គឺថាមនុស្សភាគច្រើនមិនទទួលបានបទពិសោធន៍អ្វីដែលអ្នកពិតជា ចង់ទទួលបានក្នុងជីវិត។ ប្រសិនជាអ្នកមានលទ្ធភាពក្នុងការគ្រប់គ្រង ការភ័យខ្លាចភាពបរាជ័យ ភ័យខ្លាចភាពជោគជ័យ និងការភ័យខ្លាចដទៃៗទៀតដែលកើតចេញពីក្នុងខ្លួនយើង អ្នកនឹងមានគំនិតវិជ្ជមានក្នុងការយកជំនះបញ្ហាផ្សេងៗទៀតក្នុងជី វិតរបស់អ្នកជាមិនខាន។


តើអ្វីជាមូលហេតុនៃភាពភ័យខ្លាច?

ភាពភ័យខ្លាច គឺជាអ្វីដែលចេញពីគំនិតរបស់យើង ដែលយើងមិនអាចមើលឃើញ ឬក៏ស្ទាបបាននោះទេ។ វាមិនមែនជារឿងក្រៅខ្លួននោះទេ។ ជាទូទៅភាពភ័យខ្លាច គឺកើតចេញពីការស្រមោលស្រមៃពីលទ្ធផលដែលយើងនឹងទទួលបាន។ យើងខ្លួនឯង គឺជាអ្នកបន្លាខ្លួនឯង។


តើធ្វើយ៉ាងណាដើម្បីជំនះភាពភ័យខ្លាច?

អ្នកដឹងហើយថាភាពភ័យខ្លាច គឺកើតចេញពីក្នុងខ្លួនរបស់អ្នក ហេតុនេះជាដំបូងអ្នកត្រូវគ្រប់គ្រងខ្លួនអ្នកជាមុនសិន។ អ្នកត្រូវមានគំនិត និងដើរលើផ្លូវវិជ្ជមានក្នុងការធ្វើអ្វីមួយ។

អ្នកមិនត្រូវខ្លាចភាពបរាជ័យនោះទេ ពីព្រោះបរាជ័យ គឺជាផ្លូវទៅកាន់ភាពជោគជ័យ។ បើគ្មានបរាជ័យ ភាពជោគជ័យក៏មិនមានដែល។ ជាធម្មតា បរាជ័យ គឺបានផ្ដល់បទពិសោធន៍ឲ្យអ្នកជាច្រើនក្នុងការសម្រេចកិច្ចការ ផ្សេងៗទៀត។

ចំនែកឯឥរិយាបទវិជ្ជមានវិញ គឺអាចលុបបំបាត់ភាពភ័យខ្លាចពីក្នងខ្លួនរបស់អ្នក ហើយបង្ហាញអ្នកពីផ្លូវដែលត្រូវដើរដើម្បីសម្រេចគោលដៅរបស់អ្នក។ នៅពេលដែលអ្នកអាចជំនះភាពភ័យខ្លាចអ្វីមួយបានសម្រេចហើយ អ្នកនឹងអាចយកឈ្នះភាពភ័យខ្លាចដទៃៗទៀត៕