របៀប​គិត​របស់​កំពូល​មនុស្ស​ជោគជ័យ​ និង​កំពូល​អ្នកមាន


មនុស្សជោគជ័យខុសពីមនុស្សទូទៅ ត្រង់ការកំណត់ផ្នត់គំនិតចាប់យកឱកាស និងកែប្រែគំនិតឱ្យទៅជាការពិត។ ចិត្តមនុស្សមានអំណាចណាស់ ពីព្រោះវាអាចដឹកនាំជីវិត ឱ្យជោគជ័យក៏បាន ឱ្យទៅឆ្ងាយពីជោគជ័យក៏បាន។ CEO របស់ក្រុមហ៊ុន Facebook ធ្លាប់និយាយថា “មនុស្សអាចមានភាពវៃឆ្លាត ឬមានជំនាញពិសេស ប៉ុន្តែបើគេមិនជឿជាក់លើអ្វី ដែលគេមាននោះទេ គេនឹងមិនព្យាយាមឱ្យដល់កម្រិតទេ”។

មនុស្សជោគជ័យបំផុតគឺជាមនុស្សធម្មតា ដែលមានផ្នត់គំនិតធំជាងជីវិត។ តាមរយៈការសម្លឹងមើលរបៀប ដែលគេយល់ដឹងអំពីពិភពលោកនេះ និងរបៀបដែលគេប្រតិកម្មតប ចំពោះពិភពលោកនេះ អ្នកក៏អាចក្លាយជាមនុស្សជោគជ័យបានដែរ។

១, បើកចិត្តទូលាយចំពោះការរិះគន់៖ លោកស្រី Cher Wang ជា CEO ​ក្រុមហ៊ុន HTC អះអាងថា “មនុស្សយើងត្រូវការមានភាពឱនលំទោន ដើម្បីដឹងថាយើងមិនចេះគ្រប់យ៉ាងនោះទេ ហើយយើងត្រូវដឹងទៀតថា យើងត្រូវរៀននិងសង្កេតរហូត”។ អ្នកមានទ្រព្យច្រើននិងអ្នកដែលជោគជ័យខ្លាំង តែងតែរក្សាទឹកចិត្តរៀនសូត្រជានិច្ច។ ការចាប់ផ្តើមរៀនជំនាញថ្មី នឹងនាំទៅរកការអភិវឌ្ឍខ្លួន។

២, ស្រឡាញ់បរាជ័យ៖ លោក Bill Gates ធ្លាប់និយាយថា ជារឿងល្អក្នុងការសាទរចំពោះជោគជ័យ ប៉ុន្តែរឿងដែលសំខាន់ជាងនេះទៅទៀត គឺត្រូវយកចិត្តទុកដាក់ចំពោះមេរៀនបរាជ័យ។ អ្នកមានមិនខ្លាចបរាជ័យទេ គឺខុសពីមនុស្សទូទៅ ដែលតែងតែមិនហ៊ានសាកល្បង។ មនុស្សដែលជោគជ័យក្នុងជីវិត តែងតែរុញច្រានព្រំដែនខ្លួនឯង តាមរយៈការមិនសំងំនៅតែមួយកន្លែង ហើយគេធ្វើកិច្ចការគ្រប់យ៉ាង ដើម្បីសម្រេចបានដូចទស្សនវិស័យរបស់គេ បើទោះជាគេដឹងថា ត្រូវបរាជ័យក៏ដោយ៕