advertising

កម្រងគតិចំនួន ៥ឃ្លា ដែលអ្នកគួរសិក្សាពិចារណា




១) «កុំ​រត់​គេច​ចេញ​ពី​ភាព​ងងឹត។ កុំ​បាំង​ភ្នែក​របស់​អ្នក​ពី​ពន្លឺ។ ទទួលយក​ភាព​ងងឹត​ឲ្យ​ដូចជា​ពន្លឺ ព្រោះ​ថា​តើ​មិនមែន​ពន្លឺ​ទេ​ឬ​ដែល​ជះ​ឲ្យ​មាន​ស្រមោល ? ហើយ​បើ​ពុំ​មាន​ងងឹត​ទេ​តើ​យើង​អាច​អាច​ដឹង​ពន្លឺ​យ៉ាង​ដូចម្ដេច​បាន ? ទាំងពីរ​នេះ​គឺ​តែ​មួយ ដូចគ្នា ដាច់​ដោយ​ឡែក​ពី​គ្នា​តែ​ចូលរួម​ជាមួយ​គ្នា។ ដូច​គ្នា​ទៅ​នឹង​ឆ្វេង​និង​ស្ដាំ បុរស​និង​ស្ត្រី ខាងលើ​និង​ខាងក្រោម គឺជា​ពន្លឺ​និង​ភាព​ងងឹត បើ​គ្មាន​មួយ មួយ​ទៀត​មិន​អាច​មាន​អត្ថន័យ​អ្វី​នោះ​ទេ។ ពួក​វា​ប្រៀប​ដូចជា​ដំណាក់កាល​២​នៃ​ថាមពល​តែមួយ​ដូច្នោះ​ដែរ។ ចូរ​ដឹង​ថា​នៅ​ក្នុង​ភាព​ងងឹត​មាន​ពន្លឺ ហើយ​នៅ​ក្នុង​ពន្លឺ​មាន​ភាព​ងងឹត ហើយ​ត្រូវ​ទទួល​យក​ពួក​វា​ស្មើៗ​គ្នា»។

២) «ការ​និយាយ​លា​គ្នា​សម្រាប់​តែ​មនុស្ស​ណា​ដែល​ស្រឡាញ់​ជាមួយ​នឹង​ភ្នែក​របស់​គេ​តែ​ប៉ុណ្ណោះ។ ព្រោះ​ថា​ចំពោះ​មនុស្ស​ដែល​ស្រឡាញ់​ជាមួយ​នឹង​បេះដូង​របស់​គេ​និង​វិញ្ញាណ​របស់​គេ វា​គ្មាន​ឡើយ​នូវ​ការ​បែកបាក់​គ្នា​នោះ»។ Rumi

៣) «ស្វែងរក​ខ្លួនឯង ពុំ​នោះ​ទេ​អ្នក​នឹង​ពឹងផ្អែក​ទៅលើ​ទស្សន​យល់ឃើញ​របស់​មនុស្ស​ដែល​មិន​ស្គាល់​ពី​ខ្លួនឯង​ផង»។ Osho

៤) «បើ​អ្នក​ចង់​ដាស់​មនុស្សជាតិ​ទាំងអស់​ឲ្យ​ភ្ញាក់​ឡើង ដូច្នេះ​ត្រូវ​ដាស់​ខ្លួនឯង​ឲ្យ​ភ្ញាក់​ឡើង បើ​អ្នក​ចង់​លុប​បំបាត់​ទុក្ខវេទនា​ក្នុង​ពិភពលោក ដូច្នេះ​ត្រូវ​លុប​បំបាត់​ភាព​អវិជ្ជមាន​ទាំងអស់​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក។ ពិត​ណាស់ អំណោយ​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​ត្រូវតែ​ផ្ដល់​ឲ្យ​នោះ​គឺជា​ការ​បដិវត្ត​ខ្លួនឯង»។ ឡៅជឺ

៥) «ពស់​ដែល​មិន​អាច​សក​ស្បែក​របស់​វា​បាន​ប្រាកដ​ជា​ត្រូវ​ស្លាប់។ ដូច​គ្នា​ទៅ​នឹង​ការ​គិត​ដែល​ត្រូវ​បាន​រារាំង​ពី​ការ​ផ្លាស់ប្ដូរ​ទស្សន​យល់ឃើញ​របស់​ខ្លួន​វា ពួក​វា​នឹង​ឈប់​ក្លាយ​ជា​ការ​គិត​ហើយ»។ Friedrich Nietzcshe