#SuccessAcademy អ្នកក្រថា លុយជាប្រភពនៃបិសាច តែអ្នកមានវិញថាអត់លុយទើបធ្វើឲ្យមនុស្សក្លាយជាបិសាច
ក្នុងសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រ លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីនេះ បានរៀបរាប់ថា ឪពុកទាំងពីររបស់លោកបានផ្ដល់និយមន័យផ្សេងៗគ្នា ទាក់ទងនឹងលុយ ជាហេតុនាំឲ្យវាសនាខុសគ្នាស្រលះ។
ឪពុកអ្នកក្រ ថ្វីត្បិតតែបានរៀនសូត្រខ្ពង់ខ្ពស់ក៏ពិតមែន ប៉ុន្តែផ្នត់គំនិតវិញ គឺមិនទាន់ជាអ្នកមាននោះឡើយ ព្រោះមានការយល់ខុសទាក់ទងនឹងរឿងហិរញ្ញវត្ថុ ដោយឲ្យនិយមន័យថា «លុយ» ជាប្រភពនៃបិសាច។ អាចនិយាយបានថា លុយធ្វើឲ្យមនុស្សលោភលន់ និង លែងស្គាល់អ្វីទាំងអស់ ពោលគឺរស់នៅដើម្បីតែលុយប៉ុណ្ណោះ។
ប៉ុន្តែឪពុកអ្នកមានវិញ ថ្វីត្បិតតែរៀនសូត្រមិនបានថ្នាក់ខ្ពស់ ប៉ុន្តែមានផ្នត់គំនិតជាអ្នកមាន ព្រោះលោកបានឲ្យនិយាយយ៉ាងវិជ្ជមានចំពោះលុយ ដោយលើកឡើងថា លុយមិនមែនជាប្រភព ឬ ឫសគល់ដែលធ្វើឲ្យមនុស្សក្លាយជាបិសាចនោះទេ ប៉ុន្តែ ការរស់នៅដែលវេទនា ឬ គ្មានលុយគ្រប់គ្រាន់ទេ ដែលធ្វើឲ្យមនុស្សក្លាយជាបិសាច។
លោក Robert Kiyosaki បានរៀបរាប់បន្ថែមក្នុងសៀវភៅរបស់លោកថា ដោយសារតែការគិតខុសគ្នាទាក់ទងនឹងលុយបែបនេះហើយ ទើបធ្វើឲ្យឪពុកអ្នកក្រ ដែលផ្ដល់អត្ថន័យយ៉ាងអវិជ្ជមានចំពោះពាក្យថា លុយនោះ រស់នៅក្នុងស្ថានភាពលំបាកលំបិនមួយជីវិត បើទោះបីជា រៀនសូត្របានខ្ពង់ខ្ពស់ ហើយមានការងារល្អក្នុងសង្គមក៏ដោយ។
ប៉ុន្តែ ចំពោះឪពុកអ្នកមានវិញ ថ្វីបើរៀនសូត្រមិនបានខ្ពស់ តែដោយសារតែការគិតត្រូវ ហើយផ្តល់និយមន័យយ៉ាងវិជ្ជមានបែបនេះហើយ ទើបធ្វើឲ្យគេរស់នៅយ៉ាងសម្បូរសប្បាយ មានលុយរាប់លានដុល្លារក្នុងដៃ ហើយបន្សល់ទុកនូវមរតកយ៉ាងច្រើនដល់កូន។ ខុសពី ឪពុកអ្នកក្រ ដែលអាចបន្សល់ត្រឹមបំណុលឲ្យកូនចៅជំនាន់ក្រោយ រស់នៅយ៉ាងវេទនាកាន់តែខ្លាំងទៀត៕
please contact register event 010 999 658 077 999 658 thanks