#SuccessAcademy ច្បាប់មាសសម្រាប់ធ្វើជំនួញទាំង៥យ៉ាង ដែលអ្នកមិនត្រូវភ្លេចដើម្បីរកស៊ីឲ្យជោគជ័យ
ពេលអ្នកចាប់ផ្ដើមបង្កើតអាជីវកម្មណាមួយ ដើរតាមច្បាប់ដ៏ល្អនឹងអាចដឹកនាំទៅរកភាពជោគជ័យបាន។ បើគ្មានច្បាប់គ្មានទម្លាប់សម្រាប់ការរកស៊ីខ្លួនទេ អ្នកនឹងនៅជាមួយអាជីវកម្មហ្នឹងមិនបានយូរទេ។ ខាងក្រោមនេះគឺសុទ្ធតែជាច្បាប់មាសដែលអ្នកគួរដឹង៖
១) កំណត់គោលដៅដែលអ្នកចង់ទៅ៖ កំណត់ផ្លូវនិងគោលដៅដែលអ្នកចង់ទៅ បន្ទាប់មកពិនិត្យមើលវាឡើងវិញ ថាតើអ្នកគួរចាប់ផ្ដើមអ្វីមុនគេ។
២) ត្រូវចេះថែរក្សាមនុស្សរបស់អ្នក៖ បុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏មហិមាមួយសម្រាប់អ្នក។ ពួកគេជាស្ពានសម្រាប់ដឹកនាំនាំអាជីវកម្មអ្នកទៅកាន់ចុងកំពូលគេ។ បើថែរក្សាបុគ្គលិកបានល្អ ពួកគេនឹងមកថែរក្សាអ្នកវិញដូចគ្នា។
៣) បំណងចង់ធ្វើការងារឲ្យល្អ៖ បង្កើតក្រុមហ៊ុនមួយដ៏ល្អ បង្កើតផលិតផលគួរឲ្យទាក់ទាញ ហើយផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះ ទាំងនេះនឹងធ្វើឲ្យក្រុមហ៊ុនអ្នកដើរទៅមុខបានល្អ គ្មានអ្នកប្រជែង។ អ្នកគួរតែជំរុញទឹកចិត្តឲ្យបុគ្គលិកទាំងអស់ ឲ្យបញ្ចេញយោបល់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ព្រោះថាគំនិតល្អ នាំមកការផ្លាស់ល្អដែរ។
៤) កុំចុះចាញ់៖ វាមានភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្ស បរាជ័យ។ ក្នុងនាមជាសហគ្រិន ម្នាក់ អ្នកមិនគួរមានទម្លាប់ចុះចាញ់នោះទេ មិនថាស្ថិតក្នុងកាលៈទេសៈលំបាកម្ដេចក្ដីនោះ។ ឲ្យតែខិតខំ ភ្នកនឹងជោគជ័យទោះបីមិនមែនពេលនេះ តែក៏មានថ្ងៃមុខបន្ដិចដែរ។
៥) ត្រូវប្ដេជ្ញាចិត្ត ហើយដាក់ចិត្តធ្វើតែវាទៅបានហើយ៖ ពេលដែលអ្នកកំពុងតែសម្រេចចិត្តជ្រើសរើសអ្វីមួយ ត្រូវប្ដេជ្ញា ហើយដើរតាមវាឲ្យទាល់តែបាន។ បើសិនជារឿងល្អវាមិនដើរសម្រាប់អ្នក អ្នកអាចជ្រើសរើសផ្លូវថ្មីហើយសម្រេចចិត្តម្ដងទៀត ក៏បាន តែត្រូវប្រាកដថាជម្រើសថ្មីគឺមិនអាចប្ដូរទៀតទេ៕
please contact for register event 010 999 658 077 999 658 thanks