ហេតុអ្វី​អ្នក​​មិន​ព្រម​ផ្លាស់ប្ដូរ? អាន​សម្រង់​សម្តី​៩​នេះ​សិន


ហេតុអ្វី​អ្នក​​មិន​ព្រម​ផ្លាស់ប្ដូរ? អាន​សម្រង់​សម្តី​៩​នេះ​សិន
១.លះបង់​សុខ​ស្រួល​ដើម្បី​រីកចម្រើន​
«ពេល​អ្នក​នៅតែ​​​ស្ថិត​នៅ​ក្នុង​តំបន់​សុខ​ស្រួល គឺ​អ្នក​កំពុង​តែ​នៅ​ទ្រឹង
ប៉ុន្តែ​បើ​អ្នក​ឈាន​ជំហាន​ចេញ​ពី​ក្រៅ​តំបន់​សុខ​ស្រួល​នេះ អ្នក​​នឹង​រីកចម្រើន»។
​-លោក Steven Aitchison

២.ចង់​ផ្លាស់ប្ដូរ​ត្រូវ​ហ៊ាន​លះបង់
«កុំ​ខ្លាច​ការ​ផ្លាស់ប្ដូរ។ ​ពេល​ខ្លះ អ្នក​អាច​បាត់បង់​របស់​ល្អ
ហើយ​បន្ទាប់​​មក​ទៀត ​អ្នក​ក៏​ទទួល​បាន​របស់​ដែល​ល្អ​ជាង​នេះ​ទៀត»។
-អនាមិក

៣.ចង់​ផ្លាស់ប្ដូរ​អនាគត ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​អ្នក​
«អ្នក​​មិន​អាច​ផ្លាស់ប្ដូរ​អនាគត​បាន​ទេ ប៉ុន្តែ​អ្នក​អាច​ផ្លាស់ប្ដូរ​ទម្លាប់​បាន
ហើយ​ប្រាកដ​​ណាស់​ថា ទម្លាប់​អាច​ផ្លាស់ប្ដូរ​អនាគត​បាន»។
-លោក Abdul Kalam

៤.បើ​មិន​ពេញចិត្ត​កន្លែង​ដែល​អ្នក​កំពុង​នៅ​ ត្រូវ​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ថ្មី​
«បើ​អ្នក​មិន​ពេញចិត្ត​កន្លែង​ដែល​អ្នក​កំពុង​នៅ​ទេ​នោះ
អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ទៅ ពីព្រោះ​អ្នក​មិនមែន​ដើមឈើ​ឯណា»
-អនាមិក​

៥.មាន​ការ​ផ្លាស់ប្ដូរ​ មាន​ការ​រីកចម្រើន​
«ភាព​រីកចម្រើន មិន​អាច​កើត​ឡើង​ដោយ​គ្មាន​​ការ​ផ្លាស់ប្ដូរ​នោះ​ទេ
ហើយ​បុគ្គល​ដែល​មិន​អាច​ផ្លាស់ប្ដូរ​ចិត្ត​របស់​គេ​បាន បុគ្គល​នោះ​ក៏​
មិន​អាច​ផ្លាស់ប្ដូរ​អ្វី​បាន​ទាំងអស់»។
-លោក George Bernard Shaw

៦.ចង់​ផ្លាស់ប្ដូរ​ កុំ​រង់ចាំ​អ្នកណា​ម្នាក់ ឬ​ពេលវេលា​
«ការ​ផ្លាស់ប្ដូរ​នឹង​មិន​មក​ទេ បើ​យើង​រង់ចាំ​នរណា​ម្នាក់ ឬ​ពេល​ណា​មួយ​នោះ។ យើង​គឺ​ជា​មនុស្ស​
ដែល​យើង​កំពុង​រង់ចាំ​នោះ​ឯង ហើយ​យើង​ក៏​ជា​ការ​ផ្លាស់ប្ដូរ​ដែល​យើង​បាន​ស្វែងរក​នោះ​ដែរ»។
-លោក Barack Obama

៧.អ្នក​ដែល​ផ្លាស់ប្ដូរ​គឺ​ជា​អ្នក​ដែល​បន្ត​​​រស់​​រហូត ​
«មិន​ចំពោះ​ថា អ្នក​​ឆ្លាត ឬ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ បើ​អ្នក​មិន​​សម្រប​ខ្លួន​បាន​ជា​មួយ​នឹង​ការ​ផ្លាស់ប្ដូរ​ទេ​នោះ
អ្នក​មិន​អាច​រស់នៅ​យូរ​អង្វែង​បាន​ឡើយ»។
-លោក Charles Darwin

៨.ខ្លាច​ការ​ផ្លាស់ប្ដូរ អ្នក​​នឹង​បរាជ័យ
«តើ​អ្នក​ខ្លាច​ការ​ផ្លាស់ប្ដូរ​មែន​ទេ? បើ​ដូច្នេះ​មែន​អ្នក​នឹង​បរាជ័យ»។
-លោក Robert Kiyosaki

៩.ឱកាស ផ្តើម​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​
«បើ​អ្នក​ចង់​ឲ្យ​ជីវិត​ផ្លាស់ប្ដូរ ជម្រើស និង​សកម្មភាព​របស់​អ្នក​ត្រូវតែ​ផ្លាស់ប្ដូរ​ដែរ។
រាល់​ថ្ងៃ ពិភពលោក​តែងតែ​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​ចាប់​ផ្តើម​ម្តង​ទៀត»។
-អនាមិក