Nick Vujicic ពីជីវិតគ្មានដៃគ្មានជើងអស់សង្ឃឹម ក្រោកឈរបើកអង្គការ លើកទឹកចិត្តមនុស្សជុំវិញពិភពលោក


លោក Nick Vujicic បានបើកអង្គការ មិនផ្តោតលើប្រាក់ចំណេញតាំងពីអាយុ១៧ឆ្នាំមកម្លេះ ខណៈ បើកអង្គការ មួយនេះ បានជួយលើកទឹកចិត្តមនុស្សរាប់លាននាក់​នៅជុំវិញពិភពលោក។ បុរសអភ័ព្ទ​រូបកាយតាំងពីកំណើតរូបនេះ បានបើកអង្គការមួយមានឈ្មោះថា “Life Without Limbs” ដែលបាន​ដើរជាង៥៧ប្រទេស ដើម្បីលើកទឹកចិត្តយុវវ័យ និងជៀសឆ្ងាយពីជម្ងឺបាក់ទឹកចិត្ត។
លោក Nick Vujicic សញ្ជាតិអូស្រ្តាលីបានកើតនៅឆ្នាំ១៩៨២ នៅទីក្រុង Melbourne ពេលកើត​មកមិន​មានអវយវៈគ្រប់គ្រាន់ដូចទារកដទៃឡើយ។ លុះអាយុ៨ឆ្នាំ ព្រោះតែអស់សង្ឃឹម​ដោយសារតែ​មិត្តភក្តិ​ក្នុ​ងសាលាបង្អាប់ និងរើសអើងពេក Nick ស្ទើរតែគិតលោតទឹកសម្លាប់ខ្លួនទៅហើយ។

ប៉ុន្តែដោយសារតែការលើកទឹកចិត្តពីឪពុកម្តាយរបស់គាត់ ទើបគាត់អាចក្រោកឡើងម្តងទៀត ហើយប្រឹងប្រែងរៀនសូត្រជាងមុន ប្រើប្រាស់អ្វីដែលគាត់មានបានច្រើនជាងមុន និងលែងគិតចង់​បោះបង់ជីវិតខ្លួនឯងចោលម្តងទៀត ​។

លោក Nick Vujicic បានចាប់ផ្តើមនិយាយជាសាធារណៈដំបូងនៅអាយុ ១៧ឆ្នាំ និងបាន​បង្កើត បើកអង្គការមិនស្វែងរកប្រាក់ចំណេញមួយឈ្មោះថា ” Life Without Limbs ” ក្នុងពេល​ជាមួយគ្នា​នេះ។ អង្គការនេះ​បានរៀបចំសិក្ខាសិលាស្ទើរជុំវិញពិភពលោក ដែលវាគ្មិនលើកទឹក​ចិត្តគឺជាNick ផ្ទាល់ ដែលបាន​រៀបចំផ្តោតទៅលើបញ្ហាយុវវ័យនៅ៥៧ប្រទេសបានចូលរួម​រហូតដល់ ជាង៣លាន​នាក់ឯណោះកាលពីឆ្នាំ២០១៥ ។

ស្ថាបនិកអង្គការរូបនេះធ្លាប់ទទួលបានពានរង្វាន់យុវជនអូស្រ្តាលីឆ្នើមប្រចាំឆ្នាំ ២០១៥ ក្រោយបើក​អង្គការលើកទឹកចិត្តបានជាង១០ឆ្នាំ ខណៈបច្ចុប្បន្នបុរសជំនាញខាងលើកទឹកចិត្តយុវវ័យ​រូបនេះ​មានទ្រព្យ​សម្បត្តិ​ជាង​កន្លះលានដុល្លារឯណោះ
នៅពេលដែលអ្នកជួបបរាជ័យ អ្នកមានជម្រើស២ តើអ្នកជ្រើសរើសយកការបោះបង់ ឬក្រោកឡើងជាថ្មីទៀត