«ពេលខ្លះ ការចាញ់ក្នុងសមរភូមិមួយ ជួយឲ្យអ្នករកឃើញវិធីក្នុងការយកឈ្នះសង្គ្រាមទាំងមូលបាន»



«ពេលខ្លះ ការចាញ់ក្នុងសមរភូមិមួយ ជួយឲ្យអ្នករកឃើញវិធីក្នុងការយកឈ្នះសង្គ្រាមទាំងមូលបាន»។ នេះគឺជាការលើកឡើងរបស់លោកDonald Trump ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗកន្លងទៅ។

ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ការបរាជ័យគឺជារឿងជៀសមិនផុត ហើយអ្វីដែលសំខាន់ទៀតនោះ វាអាចជាប្រយោជន៍យ៉ាងធំធេងសម្រាប់យើង ក្នុងការបង្កើតភាពជោគជ័យដ៏អស្ចារ្យនៅពេលបន្ទាប់ ព្រោះថា ការបរាជ័យនោះនឹងផ្ដល់មេរៀនសំខាន់ៗដែលពិបាកនឹងស្វែងរកខ្លាំងណាស់។

ដូច្នេះហើយ បើជួបការបរាជ័យ កុំអស់សង្ឃឹមឲ្យសោះ តែត្រូវព្យាយាមសិក្សា និង រៀនសូត្រពីវាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែរឹងមាំជាងមុន រហូតសម្រេចតាមក្តីប្រាថ្នារបស់យើង៕