លោក Warren Buffett បង្ហាញអំពីគន្លឹះជោគជ័យរបស់គាត់ ហើយបានជួយ Bill Gates នៅក្នុងឆ្នាំ២០១៨


លោក Warren Buffett ត្រូវបានគេស្គាល់ថា ជាវិនិយោគិនដ៏ជោគជ័យម្នាក់ ហើយជាមនុស្សម្នាក់ក្នុងចំណោម អ្នកមានបំផុតក្នុងពិភពលោក ។ ប៉ុន្តែមហាសេដ្ឋីរូបនេះមិនប្រើប្រាក់ជារង្វាស់នៃភាពរុងរឿង ឡើយ។ សម្រាប់លោក Buffett កត្តាសំខាន់ គឺទំនាក់ទំនងនៅក្នុងជីវិតរបស់គាត់ ហើយមិត្តរបស់គាត់គឺលោក Bill Gates កំពុងកត់ត្រា។

យោងទៅតាមលោក Gates ការវាស់វែងនៃភាពជោគជ័យរបស់លោក Buffeet ធ្វើឱ្យមានសំណួរមួយ សួរទៅគាត់ថា “តើមនុស្សអ្នកយកចិត្តទុកដាក់នឹងការស្រឡាញ់អ្នកវិញទេ?”

នៅក្នុង Blogបានបង្ហោះកាលពីថ្ងៃសៅរ៍ លោក Gates បាននិយាយថា Buffett បានជួយពង្រីករបៀបដែលគាត់គិតអំពីសមិទ្ធផលជោគជ័យរបស់គាត់។

ជារៀងរាល់ឆ្នាំលោក Gates បានដាក់បញ្ចូលនៃការវាយតម្លៃចុងឆ្នាំរបស់ខ្លួន រវាងការងារ និងជីវិតផ្ទាល់ខ្លួនរបស់លោក។ អរគុណដល់ Buffett ព្រមទាំងប្រពន្ធរបស់គាត់លោកស្រី Melinda លោក Gates បាននិយាយថា ការវាយតម្លៃរបស់គាត់គឺខុសគ្នាខ្លាំងជាងកាលអាយុ ២០ឆ្នាំរបស់គាត់ នៅពេលគាត់បានបើកដំណើរការ Microsoft ជាលើកដំបូង ។

“នៅពេលនោះ ការវាយតម្លៃចុងឆ្នាំផ្តើមដោយសំនួរតែមួយប៉ុណ្ណោះ តើកម្មវិធី software របស់ Microsoft អាចធ្វើឲ្យក្តីសុបិន្តខ្លួនក្លាយជាការពិតឬទេ?” សំណេររបស់លោក Gates។

សព្វថ្ងៃនេះ ទោះបីជាគាត់នៅតែវាយតម្លៃគុណភាពនៃការងាររបស់គាត់ក៏ដោយ ក៏ Buffett និង Melindaបានបំផុសគំនិតឱ្យគាត់ សួរសំណួរផ្សេងទៀត អំពីជីវិតរបស់គាត់ដូចជា “តើខ្ញុំចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសាររបស់ខ្ញុំទេ?” “តើខ្ញុំបានរៀនសូត្រអ្វីដែលថ្មីគ្រប់គ្រាន់ទេ?” និង “តើខ្ញុំបានបង្កើតមិត្តភាពថ្មី និងធ្វើអោយមិត្តចាស់កាន់តែស៊ីជម្រៅដែរឬទេ?”។

លោក Gates បានសរសេរថា “សំនួរទាំងនេះអាចធ្វើឲ្យខ្ញុំសើចពេលខ្ញុំមានអាយុ ២៥ឆ្នាំ ប៉ុន្តែពេលខ្ញុំមាន វ័យកាន់តែចាស់ សំនួរទាំងនេះមានអត្ថន័យច្រើនសំរាប់ខ្ញុំ” ។

អស់រយៈពេលជាច្រើនឆ្នាំលោក Gates បានប្រើប្រាស់និយមន័យនៃការវាស់ភាពជោគជ័យរបស់លោក Buffett នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់។

“លោក Warren Buffett តែងតែនិយាយថា វិធានការនេះសំរាប់វាស់ភាពជោគជ័យជាមួយមនុស្សជិតស្និទ្ធនឹងអ្នក រួមមានសេចក្តីរីករាយ និងស្រឡាញ់” ។ លោកហ្គេតស៍បានសរសេរនៅក្នុងកម្មវិធី Reddit Ask Me Anything ឆ្នាំ២០១៧ ។

ការវាស់ស្ទង់ភាពជោគជ័យរបស់លោក Buffett សរសេរលើប្លក់របស់គាត់ “ភាពល្អប្រសើរ អ្នកនឹងរកឃើញ” ។