របៀបបង្កើតទម្លាប់ថ្មី



ជំហានទី ១៖ តើទម្លាប់អ្វីដែលអ្នកចង់បង្កើត
ភាពច្បាស់លាស់ជាលក្ខណៈរបស់មនុស្សឆ្លាតវៃ។ បើអ្នកចង់បង្កើតទម្លាប់ថ្មីអ្នកត្រូវតែកំណត់វាអោយបានច្បាស់ ថាតើទម្លាប់ល្អអ្វីដែលអ្នកចង់បង្កើត។
ជំហានទី ២៖ ហេតុអ្វីបានជាអ្នកចង់បង្កើតទម្លាប់មួយនេះ
យើងមិនអាចបង្កើតទម្លាប់ថ្មីដោយមិនដឹងអ្វីដែលយើងចង់បាននោះទេ។ ដូច្នេះអ្នកត្រូវសួរខ្លួនឯ ថាតើអ្វីដែលអ្នកចង់ឃើញផ្លាស់ប្រែក្នុងជីវិតរបស់អ្នក?
ជំហានទី ៣៖ អនុវត្តន៍វាដដែលៗអោយបានយ៉ាងតិច ២១ ថ្ងៃជាប់គ្នា
នៅកំឡុងពេលដំណើរការនៃការបង្កើតទម្លាប់ថ្មីនឹងមានឧបសគ្គជាច្រើនមករារាំងអ្នកដើម្បីកុំអោយអ្នកធ្វើបាន។ វាជាធម្មតាទេដែលអ្នកជួបឧបសគ្គ ប៉ុន្តែអ្វីដែលមិនធម្មតាគឺនៅពេលអ្នកទ្រាំជាមួយឧបសគ្គនោះដោយមិនចុះចាញ់។ ទម្លាប់ល្អថ្មីជាធម្មតាចំណាយពេលយ៉ាងតិច ២១ថ្ងៃជាប់គ្នា។ បើអ្នកមិនព្រមបោះបង់បោលចោលហើយតស៊ូដល់ទីបញ្ចប់ អ្នកនឹងឃើញផលផ្លែ។​
ជំហានទី ៤៖ ចំណុចត្រូវចងចាំ
គេថាទម្លាប់ល្អចំណាយពេលប្រហែល២១ ថ្ងៃដើម្បីបង្កើតប៉ុន្តែវាអាចត្រូវបានបំផ្លាញទៅវិញក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។ទម្លាប់ល្អថ្មីពិបាកបង្កើត ប៉ុន្តែងាយស្រួលរលាយ។
ជំហានទី ៥៖ ធ្វើអោយទម្លាប់នេះ ក្លាយជាអត្តចរិករបស់អ្នក
ទម្លាប់ដែលមិនងាយរលាយទៅវិញលុះត្រាតែវាក្លាយជាអត្តចរិករបស់យើង៕ ដូច្នេះអនុវត្តន៍វា ហើយអនុវត្តន៍ទៀតរហូតទាល់តែរាងកាយរបស់អ្នកស៊ាំនឹងវា ហើយមិនអាចអត់វាបាននោះវានឹងក្លាយជាអត្តចរិករបស់អ្នកជាមិនខាន។​