កុំ​អស់​សង្ឃឹម​បើ​បរាជ័យ​​​ ​​​ព្រោះ​បុគ្គល​ ជោគជ័យ​៥​នាក់​ក្នុង​លោក​នេះ ​​ក៏​​ធ្លាប់​​បរាជ័យ​រាប់​ដង​មិន​អស់​ដែរ​​!​


កុំ​អស់​សង្ឃឹម​បើ​បរាជ័យ​​​ ​​​ព្រោះ​បុគ្គល​ ជោគជ័យ​៥​នាក់​ក្នុង​លោក​នេះ ​​ក៏​​ធ្លាប់​​បរាជ័យ​រាប់​ដង​មិន​អស់​ដែរ​​!​
ដើម្បី​សម្រេច​​គោល​ដៅ​ដែល​ខ្លួន​ចង់ ​បាន​ ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ នោះ​ឡើយ​ ​ហើយ​ក៏​ជៀស​មិន​ផុត​ពី​ការ ​បរាជ័យ​ដែរ​។ ​ការ​បរាជ័យ​ ​គឺ​ជា​មេរៀន​មួយ​​ដ៏​សំខាន់​​ដែល​ជួយ​ឲ្យ​អ្នក ​អាច​ពង្រឹង​សមត្ថភាព​ ​និង​​ ​ភាព​​ខ្វះចន្លោះ​​មិន​ទាន់​បំពេញ​។ ដូច្នេះ​​ហើយ​ ​នៅ​ពេល​ជួប​រឿង​បរាជ័យ ​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ​ ​ហើយ​ត្រូវ​​តស៊ូ​រហូត​​សម្រេច​តាម​បំណង​។

ខាងក្រោម​នេះ​​ ​គឺ​ជា​បុគ្គល​ទាំង​៥​រូប​​ដែល​បរាជ័យ​ច្រើន​ដង​ ​ទម្រាំ​សម្រេច​តាម​ក្តី​ប្រាថ្នា​របស់​ខ្លួន​៖​​​​

1.លោក ​Milton Hershey​ ​អតីត​ម្ចាស់​ក្រុមហ៊ុន​The Hershey Chocolate Company​របស់​អាមេរិក​៖ ​​មុន​ពេល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ ​លោកMilton Hershey​ ​បាន​បម្រើការ​ងារ​នៅ​ក្នុង​រោងចក្រ​ស្ករគ្រាប់​មួយ​។ ​ក្រោយ​មក​ទៀត​លោក​ ​បាន​សម្រេច​ចិត្ត​​រកស៊ី​ដោយ​ខ្លួន​ឯង​ ​ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​នោះ​ឡើយ​​ ​ពោល​គឺ​បរាជ័យ​ចំនួន​៣​លើក​ជាប់ៗ​គ្នា​។ ​ការ​បរាជ័យ​នេះ​ ​ធ្វើ​ឲ្យ​លោក​អស់សង្ឃឹម​ខ្លាំង​ ​ហើយ​ក៏​ត្រលប់​ទៅ​​ធ្វើ​កសិកម្ម​លក្ខណៈ​គ្រួសារ​វិញ​។ ​ប៉ុន្តែ​លោក​មិន​បាន​បោះបង់​គំនិត​បើក​ជំនួញ​ឡើយ​ ​ហើយ​នៅ​ទីនោះ ​Milton Hershey​​បាន​យល់​ច្បាស់​អំពី​វិធី​បង្កើត​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​សូកូឡា​ទឹកដោះគោ​។ ​នៅ​ទី​បំផុត​​​ ​លោក​ក៏​បាន​ជោគជ័យ​យ៉ាង​ធំធេង​លើ​ជំនួញ​ផ្នែក​​ផលិត​ស្ករគ្រាប់​ ​ដោយ​បើក​ក្រុមហ៊ុន​ធំ​មួយ​ឈ្មោះ​ថា The Hershey Chocolate Company​ ​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ Hershey Foods Corporation។

2.លោក​ Theodor Giesel ​អតីត​អ្នក​និពន្ធ​ដ៏​ល្បី​របស់​អាមេរិក៖ មុន​ពេល​ជោគជ័យ​ផ្នែក​និពន្ធ​​ ​​លោក​បាន​ចាប់ផ្តើម​និពន្ធ​រឿង​ប្រលោម​លោក​ដំបូង​ ​ហើយ​បាន​​លក់​នៅ​លើ​ទីផ្សារ​ ​ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ឡើយ​ ​ហើយ​ត្រូវ​បាន​មតិ​មួយ​ចំនួន​រិះគន់​ស្នាដៃ​របស់ Theodor Giesel​ ​ថា​«​អន់​ដូច​សំរាម»។ ​លោក​បាន​​និពន្ធ​​លក់​បន្ត​​ជាច្រើន​ដង​ទៀត​ ​ប៉ុន្តែ​នៅ​តែ​មិន​ជោគជ័យ​។ យ៉ាងណាក៏ដោយ​ ​លោក​មិន​បោះបង់​ទេ​ ​ហើយ​ក៏​ចុងក្រោយ​​លោក​បាន​​ចេញ​លក់​សៀវភៅ​មួយ​ក្បាល​ទៀត​ ​ដែល​ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ​រហូត​ក្លាយ​ជា​អ្នកនិពន្ធ​មាន​ឈ្មោះ​ល្បីល្បាញ​ម្នាក់​។

3.​លោក​ Albert Einstein​ ​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​​៖ ​មុន​ពេល​ក្លាយ​ជា​ ​បុគ្គល​ដ៏​ជោគជ័យ​​ ​លោក​ Albert Einstein​​បាន​ជួប​បញ្ហា​ជាច្រើន​។ ​អ្វី​ដែល​ចម្លែក​នោះ ​គឺ​តាំង​ពី​ក្មេង​មក​ ​លោក​មិន​ដែល​និយាយ​សូម្បី​មួយ​ពាក្យ​​រហូត​ដល់​អាយុ​៤​ឆ្នាំ។ ​នៅ​ពេល​​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ ​គ្រួៗ​បាន​និយាយ​ថា Albert Einstein​ជា​សិក្សា​​ខ្ជិល​បំផុត​ក្នុង​ថ្នាក់។ ​ប៉ុន្តែ​នៅ​ទី​បំផុត​ Albert Einstein​​ ​បាន​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ​ដែល​គេ​ស្មាន​មិន​ដល់​។

4.លោក​ Stephen King​ ​អ្នក​និពន្ធ​ដ៏​ល្បី​របស់​អាមេរិក​៖ ​​នៅ​ពេល​ចាប់ផ្តើម​អាជីព​ជា​អ្នក​និពន្ធ​ដំបូង​ ​លោកStephen King​​បាន​បរាជ័យ​រហូត​ដល់​៣០​ដង​​។ ​ការ​បរាជ័យ​ច្រើន​ដង​បែបនេះ​ ​បាន​ធ្វើ​ឲ្យ​លោក​​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​ដោយសារ​មាន​ការ​លើក​ទឹកចិត្ត​ពី​ភរិយា​ ​លោកStephen King​​ក៏​បាន​បន្ត​និពន្ធ​ ​ហើយ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​អាន​។

5.លោក​ Thomas Edison ​​អ្នក​បង្កើត​អំពូល​ភ្លើង​ជនជាតិ​អាមេរិក​៖ ​មុន​ពេល​អាច​ច្នៃប្រឌិត​បង្កើត​អំពូល​ភ្លើង​ដោយ​ជោគជ័យ​នោះ ​លោក Thomas Edison​​បាន​បរាជ័យ​រាប់​ដង​មិន​អស់​។​ ​ប៉ុន្តែ​ដោយ​សារ​ការ​តស៊ូ​មិន​បោះបង់​​ ​ទីបំផុត​លោក​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​អំពូល​ភ្លើង​ដំបូង​ ​ ​ហើយ​លោក​បាន​និយាយ​ថា​៖ «​ ​មិនមែន​ខ្ញុំ​បរាជ័យ​នោះ​ទេ។ ​ខ្ញុំ​គ្រាន់​តែ​រក​ឃើញ​វិធី​១០ ០០០​ខុសគ្នាៗ​ ​ដែល​មិន​​មិន​​ទាន់​ដំណើរការ​​ប៉ុណ្ណោះ​»៕
Thomas-Edisonsss1